ចំនួនឆ្លងលើអាជីវករផ្សារអូរឫស្សី កាន់តែកើនឡើង (Video Inside)

ចំនួនមនុស្សឆ្លងលើអាជីវករផ្សារអូរឫស្សី បានកើនឡើងទ្វេដងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ អាជីវករ និងសន្តិសុខសរុបជាង៥០នាក់បន្ថែមទៀត ត្រូវគេរកឃើញមានវិជ្ជមានកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នក ឆ្លងបាន កើនសរុប ជាង១០០នាក់ហើយក្នុងផ្សារអូរឫស្សី កណ្តាលរាជធានី។ កាលពីម្សិលមិញចំនួនឆ្លងលើ អាជីវករអូរឫស្សីមាន ចំនួនតែ២៤នាក់នោះទេ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៨មេសាឆ្នាំ ២០២១ បានជូនដំណឹង ដល់ ប្រជាពលរដ្ឋដែលធ្លាប់បានទៅផ្សារអូរឬស្សីញឹកញាប់ ឬជាប្រចាំ ត្រូវប្រញាប់ទៅ ធ្វើតេស្ដ។ មន្ត្រីសុខាភិបាល បានអំពាវនាវថា បើសិនជាអ្នកមានរោគសញ្ញាដូចជាគ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺ បំពង់ក ឬ ដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំង កំណត់ដោយ ក្រសួងសុខាភិបាល។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ ខ្លួន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទី កន្លែងដែលមានការឆ្លងនោះ។ អាជ្ញាធរបានបិទ អាជីវកម្មនៅផ្សារអូរឬស្សីទាំងស្រុង រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃ ទី៤មេសាដល់ថ្ងៃ១៧មេសា ឆ្នាំ២០២១។

https://www.youtube.com/watch?v=S6x5IiWOlLY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner