អាជ្ញាធរអំពាវនាវអ្នកជាប់ពាក់ព័ន្ធ កម្មករឆ្លងរោងចក្រ ឌីន ហាន ធ្វើតេស្តនិងចត្តាឡីស័ក (Video Inside)

ការផ្ទុះឆ្លងខ្លាំងលើបុគ្គលិករោងចក្រកាត់ដេរ ឌីន ហាន ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រញាប់ឲ្យអាជ្ញាធរបានអំពាវនាវពលរដ្ឋ និងអ្នកជាប់ពាក់ព័ន្ធ ត្រូវប្រញាប់ទៅធ្វើតេស្តយកសំណាក។ រោងចក្រកាត់ដេរ ឌីន ហាន ដេលមានទីតាំងនៅផ្លូវឌួងងៀប២, ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ មានកម្មករឆ្លងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានយ៉ាងហោច៥៤នាក់។

រោងចក្រនេះ មានកម្មករធ្វើការសរុបចំនួន២ពាន់៦៦២ នាក់។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៨មេសាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធា្លប់មានទំនាក់ទំនងជាមួយបុគ្គលិក ឬជាអ្នកចេញចូលញឹកញាប់ ជាមួយរោងចក្រកាត់ដេរ ឌីន ហាន ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ រោងចក្រឌីនហាន គឺជារោងចក្រកាត់ដេរលើកដំបូងហើយ ដែលមានសេចក្តីរាយការណ៍ជុំវិញករណីឆ្លងកូវីដ១៩នេះ។

https://www.youtube.com/watch?v=Mp2orq18aVw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner