ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៦ពាន់៤២១ ករណី និងការស្លាប់ថ្មីមានចំនួន២២៩នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីចំនួន ១១៣ករណី ដែលសុទ្ធតែជាករណីឆ្លងចូលក្នុងសហគមន៍ទាំងអស់។ ការស្លាប់ថ្មីនៅថ្ងៃនេះ មានចំនួនពីរនាក់ ដែល នាំឲ្យការស្លាប់ សារុបកើនដល់ចំនួន២៤នាក់។ ការឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជា បានកើនលើស ៣ពាន់ករណី ហើយដោយសារតែការឆ្លងលឿនក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ កម្ពុជាគិតត្រឹមថ្ងៃទី៨មេសា ការឆ្លងមានចំនួន ៣ពាន់២៨ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួនសរុប១ពាន់៩១៤នាក់ រួមទាំង ការព្យាបាលជាសះស្បើយ៩០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមានប្រទេសចំនួន៨ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, ប្រុយណេ, មីយ៉ាន់ម៉ា, និង វៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤ប្រទេស គឺប្រ ទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, កម្ពុជា, និងប្រទេសម៉ាឡេស៊ី។

https://www.youtube.com/watch?v=R5pUpNPgQu4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner