អ្នកធ្លាប់ចូលហាងបាយ អ័រគីដេ ផ្សារដេប៉ូ១ ត្រូវប្រញាប់ធ្វើតេស្ត (Video Inside)

អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវស្វែងរកអ្នកដែលធ្លាប់ទៅហាងបាយ «អ័រគីដេ» នៅសង្កាត់ផ្សារ ដេប៉ូ១ ត្រូវប្រញាប់ទៅធ្វើតេស្តរកកូវីដជាន់បន្ទាន់។ ទីតាំងលក់បាយមួយកន្លែង យីហោ «អ័រគីដេ» មានទីតាំងនៅ ផ្លូវ ១៥០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

សេចក្តីអំពាវនាវតាមបណ្តាញសង្គមថ្ងៃទី ៨មេសានេះ បានធ្វើឡើង ក្រោយអ្នកឆ្លងកូវីដ១៩បានចេញចូលក្នុងហាងនោះ កាលពីថ្ងៃទី៦មេសា។ អនុគណៈកម្មការស្រាវជ្រាវ និងតាម ដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅ ហាងលក់បាយ អ័រគីដេ ចាប់ពីនៅថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ លេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

https://www.youtube.com/watch?v=fhP1ZLkmPAc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner