ផ្សារពង្រ ខេត្តកំពង់ឆ្នាំង បើកដំណើរការឡើងវិញ ក្រោយការបិទ២សប្តាហ៍ (Video Inside)

ផ្សារពង្រ ក្នុងខេត្តកំពង់ឆ្នាំង ដែលបានបិទប្រមាណ២សប្តាហ៍កន្លងមកនេះដោយសារក្តីបារម្ភឆ្លងនឹងជម្ងឺកូវីដ១៩ បានបើកដំណើរការសាឡើងវិញហើយនៅថ្ងៃនេះ។ ផ្សារពង្រត្រូវបានបិទកាលពីថ្ងៃទី២៤មិនាឆ្នាំ២០២១ បន្ទាប់ពី ការរកឃើញមនុស្ស២នាក់ប្តីប្រពន្ធនៅស្រុករលាប្អៀ មានវិជ្ជមានកូវិដ១៩ និងអ្នកពាក់ព័ន្ធជាមួយបុគ្គល ២នាក់ ប្តីប្រពន្ធនោះ បានចេញចូលផ្សារពង្រ។ ខេត្តកំពង់ឆ្នាំងគឺជាខេត្ត ដែលទើបមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន២ នាក់ទេ។

https://www.youtube.com/watch?v=BCcbRAfelX4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner