ឯកឧត្តម ស សុខា ចាត់តំណាងនាំយកសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់ស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោក សែម គន្ធា និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង, បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនដល់ទីស្នាក់ការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល ស.ស.យ.ក ។

សម្ភារៈប្រើប្រាស់ដែលប្រគល់ជូននៅពេលនេះមានដូចជា ៖
១- ម៉ាស់ចំនួន ២ មុឺនម៉ាស់
២- អាវពេទ្យចំនួន ២ មុឺនអាវ
៣-វែនតាកញ្ចក់ការពារចំនួន២ពាន់វែនតា

ពិធីប្រគល់-ទទួលនេះ ធ្វើឡើងក្រោមវត្តមានលោក សែម គន្ធា និងក្រុមការងារ តំណាងឯកឧត្តម ស សុខា និងលោកជំទាវ ជូនដល់លោក ទី ហ្សានិត តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជាការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះដែរ លោក សែម គន្ធា ក្នុងនាមឯកឧត្តម ស សុខា សូមថ្លែងអំណរគុណដល់សប្បុរសជនគ្រប់ទិសទី ដែលបានចូលរួមចំណែកដល់បេសកកម្ម និងបុព្វហេតុរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។

សូមទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner