អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៤លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩១ម៉ឺននាក់ និងជាសះស្បើយ១០៨លាន៣១ម៉ឺននាក់

អត្ថបទដោយ៖
ឈឹម​ ទីណា​

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៤លាន៥២ម៉ឺន៥ពាន់៥៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩១ម៉ឺន៥ពាន់១២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៨លាន៣១ម៉ឺន១ពាន់៥៧២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៧១ម៉ឺន៧ពាន់៤០៤នាក់ ស្លាប់ចំនួន៥៧ម៉ឺន៣ពាន់៨៥៦នាក់ និងជាសះស្បើយចំនួន២៤លាន២៧ម៉ឺន២ពាន់៨៦៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន២៨ម៉ឺន៦ពាន់៣២៤នាក់ ស្លាប់៣៤ម៉ឺន៥ពាន់២៨៧នាក់ និងជាសះស្បើយ១១លាន៧៣ម៉ឺន២ពាន់១៩៣នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន៥ម៉ឺន៧ពាន់៩៥៤នាក់ ស្លាប់ចំនួន១៦ម៉ឺន៧ពាន់៦៩៤នាក់ និងជាសះស្បើយ១១លាន៩១ម៉ឺន៧៤១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner