អំណោយជាគ្រឿងឧបភោគ បរិភោគ ត្រូវបានផ្ដល់ជូនដល់ កង កម្លាំងប្រដាប់អាវុធ ដែរឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុង ឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អត្ថបទដោយ៖
ជា សេឌី

អំណោយជាគ្រឿងបរិភោគ ឧបភោគ និងថវិការរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ត្រូវបានផ្ថល់ជូនកងកម្លាំងទាំង៣ប្រភេទ គ្រប់កងឯកភាព ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមគ្រូពេទ្យ នៅថ្ងៃទី៩ មេសា ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ។

          ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាល់អំណោយដែលបានយកមកដល់ជូននាឱកាសនេះគឺជាទឹក ចិត្តអាណិតស្រលាញ់ ដោយស្មោះពីសំណាក់ឯកឧត្តម កែ គឹមយ៉ាន ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ហើយអង្គភាពដែលបានអញ្ជើញមកទទួលគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈ ថវិការនៅថ្ងៃនេះមានចំនួន១៣អង្គភាព។គ្រឿងឧបភោគ បរិភោគមានចំនួន ១០ មុខដូចជា៖ អង្ករ៤០០គីឡូក្រាម មី១៧០កេសតូច ទឹកស៊ីអ៊ីវ ទឹកត្រី២៨០យួរ ត្រីខ៥១កេស ទឹកបរិសុទ្ធ៧៩០យួរ ស្ករសរ ប៊ីចេង២០០គីឡូក្រាម និងថវិកាមួយចំនួន។

         ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយគឹមលី តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននំា នូវការសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ដែលជានិច្ចកាលឯកឧត្តមតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលតែងតែខិតខំពុះពារគ្រប់កាលៈទេសៈក្នុងការការពារ ទឹកដីមាតុភូមិនៃយើងឱ្យបានគង់វង្ស៕ដោយ៖ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner