នាយករដ្ឋមន្រ្តីប្រទេសអេមីរ៉ាតអារ៉ាប់រួម Sheikh Mohammed bin Rashid Al Maktoum ដែលទទួលបន្ទុកដឹកនាំទីក្រុងឌូបៃ មានចក្ខុវិស័យចង់ឱ្យក្រុងរបស់ខ្លួនជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកលើគ្រប់វិស័យ

អត្ថបទដោយ៖
AMS OneMinute

ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម បានប្រែខ្លួនពី វាលរហោឋាន ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំសម្បើមក្នុងពិភពលោក។

សព្វថ្ងៃ ចំណូលពីការបូមប្រេង មានចំនួនតិចជាង ៥%នៃផលិតផលក្នុងស្រុកសរុប មានន័យថាសេដ្ឋកិច្ចលែងពឹងផ្អែកទៅលើការបូមប្រេងទៀតហើយ។

ឌូបៃ មានអគារខ្ពស់ជាងគេលើពិភពលោក ផ្សារទំនើបធំជាងគេលើពិភពលោក ដែលមានចំនួន ១.២០០ហាង ហើយប៉ូលិសនៃទីក្រុងនេះ ប្រើប្រាស់ឡានទំនើបល្បីៗដូចជា Aston Martin One-77, Audi R8, និងBentley Continental GT។

សិក្សាបន្ថែម

ads banner