កម្មករោងប្រមាណជា១០០នាក់សម្រុកចូលបើកលុយនៅក្នុងធនាគារមួយកន្លែងពពាក់ពពូនមិនញញើតជម្ងឺកូវិដ១៩ត្រូវបានសមត្ថកិច្ចបំបែក

កំពង់ឆ្នាំ៖ សមត្ថកិច្ចធ្វើការបំបែកក្រុងកម្មករប្រមាណជា១០០នាក់ បានសម្រុកចូលមកបើកលុយនៅខាងមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តកំពង់ឆ្នាំងយ៉ាងពពាក់ពពួនគ្រាដែលអាជ្ញាធរខេត្តរិតបណ្តឹងកិច្ចការពារមេរោគកូវីដ១៩ ។

ហេតុការខាងលើនេះបានកើតឡើងនៅ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។

អនុប្រធានការរិយាលយ័សណ្តាប់ធ្នាប់សាធារណះខេត្តកំពង់ឆ្នាំង លោកវរះសេនីយ៍ទោ ព្រាប ចាន់ណា បានអោយដឹងថា នៅព្រឹកនេះមានការប្រមូលផ្តុំពពាក់ពពូននៅខាងមុខធនាគារប្រៃសណីយ៍.ក.អ. សាខាខេត្តកំពង់ឆ្នាំង​ ដើម្បីរងចាំបើកប្រាក់ខែប្រមាណជា១០០នាក់ ដែលភាគច្រើនជាកម្មករោងចក្រM.V. ។

អនុប្រធានការរិយាល័សណ្តាប់ធ្នាប់សាធារណះខេត្តបានអោយដឹងទៀតថា គ្រាដែលកម្មកខ្លះនៅមិនទាន់មានកាត.អេ.ធី.អឹម នោះខាងសន្តិសុខបានអោយទៅចាំបើកនៅខាងរោងចក្រវិញ ហើយអ្នកដែលមានកាតអាចបើកនៅទីនេះបាន ។

លោកថានៅពេលដែលកំលាំងរបស់លោក ល្បាតមើលឃើញសភាពរញ៉េរញ៉ៃដូច្នេះលោកក៍នាំកម្លាំងធ្វើការបំបែកកុំ ឱ្យមានការផ្តុំគ្នាគ្មានសណ្តាប់ធ្នាប់នៅប្រសេកប្រសាចលើផ្លូវសាធារណះ គ្រាដែលអាជ្ញាធខេត្តកំពង់ធ្វើការរិតបណ្តឹងនៅគ្រប់ទីកន្លែងក្នុងខេត្ត និងបានធ្វើបំរាមគោចរមិនអោយមានការធ្វើដំណើឆ្លងកាត់ពីខេត្ត១ទៅខេត្ត១ ដើម្បីធ្វើការការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវិត១៩ចូលសហគមន៍ផង ។ អនុប្រធានការរិយាលយ័សណ្តាបើធ្នាប់សាធារណះបានអោយដឹងទៀតថា ក្រោយមកកម្លាំងរបស់លោកបានធ្វើការបំបែកនិងរៀបចំអោយមានសណ្តាប់ធ្នាប់នៅតាមដងផ្លូវបានល្អឡើងវិញផងដែរ ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner