រដ្ឋបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងប៉ុស្តិ៍ តាមតំបន់ព្រំប្រទល់ខេត្ត (Video Inside)

អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យប៉ុស្ដិ៍ត្រួតពិនិត្យសំខាន់ នៅតាមតំបន់ព្រំប្រទល់ដែលការចុះត្រួតពិនិត្យនេះ គឺជាការអនុវត្តដោយម៉ឺងម៉ាត់យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទការឆ្លងកាត់ចេញចូល រវាងខេត្តនិងខេត្តរយៈពេល១៤ថ្ងៃ។ ខេត្តត្បូងឃ្មុំ បានរៀបចំកងកម្លាំងចម្រុះដែលកំពុងឈរជើងនៅគោលដៅ នៃខេត្តដែលជាប់ព្រំប្រទល់ដែលរួមមានចំនួន១៥ទីតាំងនៅក្នុងស្រុកចំនួន៦ រួមមានស្រុកត្បូងឃ្មុំ, ស្រុកអូររាំងឪ, ស្រុកពញាក្រែក, ស្រុកតំបែរ, ស្រុកក្រូចឆ្មារ និងស្រុកមេមត់។

ការចុះត្រួតពិនិត្យទីតាំងសំខាន់នៅថ្ងៃនេះដោយ អភិបាលខេត្តលោកជាម ច័ន្ទសោភ័ណ និងមន្ត្រីជាប់ពាក់ព័ន្ធ បានចុះត្រួតពិនិត្យគោលដៅ ៣កន្លែងនៅ ប៉ុស្តិ៍ ស្រុកត្បូងឃ្មុំ ដែលជាប់ព្រំប្រទល់ជាប់ខេត្តកំពង់ចាម, ប៉ុស្តិ៍ស្រុកអូររាំងឳ និងប៉ុស្តិ៍ស្រុកពញាក្រែក ដែល ជាប់ ព្រំប្រទល់នឹងខេត្តព្រៃវែង។ ខេត្តត្បូងឃ្មុំ គឺជាខេត្តមួយក្នុងចំណោមបណ្តាខេត្តនិងរាជធានីចំនួន១៩ ដែលមាន ការផ្ទុះឆ្លងចូលក្នុងសហគមន៍។ យោងតាមក្រសួងសុខាភិបាលចំនួនមនុស្សដែលកំពុងទទួលការ ព្យាបាលកូវីដ ១៩ក្នុងខេត្តនោះ មានចំនួន១២នាក់។

https://www.youtube.com/watch?v=WIulJ8-Ym2E
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner