សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ បង្ហោះវីដេអូប្រឆាំងការចាក់វ៉ាក់សាំង ដែលផលិតដោយប្រទេសចិន (Video Inside)

បុរសម្នាក់ដែលបានបង្ហោះវីដេអូ រារាំងមិនឲ្យពលរដ្ឋចាក់វ៉ាក់សាំងផលិតដោយប្រទេសចិន ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។ បុរសឈ្មោះ ប៉ាន់ សុភី បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមចោទសម្តេចតេជោហ៊ុនសែនដែលជម្រុញ ប្រជាពលរដ្ឋទៅចាក់ថ្នាំបង្កាវ៉ាក់សាំងកូវីដ១៩។ បុរសបង្ហោះវីដេអូនោះ ចោទថាវ៉ាក់សាំងដែលសម្តេចជម្រុញ ការចាក់​បង្កានោះគឺជាវ៉ាក់សាំងចិនដែលជាវ៉ាក់សាំងមិនច្បាស់លាស់ និងថែមទាំងបានចោទថា សម្តេចនាយក រដ្ឋមន្ត្រីមិនទទួលខុសត្រូវនោះទៀត។

កម្ពុជា កំពុងសម្រុកនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសក្នុងស្ថានការណ៍ដែលជម្ងឺរាតត្បាត កាន់តែបង្កើនភាពកាចសាហាវដោយមានមនុស្សឆ្លងកាន់តែខ្ពស់។ យុទ្ធនាការសម្រុក ចាក់វ៉ាក់សាំងដើម្បីជួយបង្កាជីវិតប្រជាពលរដ្ឋក្នុងពេលកំពុងប្រឈមហានិភ័យនៃការឆ្លងពេលនេះ មានតែមេ ខ្លោងឧទ្ទាមក្រៅប្រទេសសមរង្ស៊ីនិងបក្ខពួកតែប៉ុណ្ណោះ ដែលបានធ្វើការឃោសនាតាមបណ្តាញសង្គមរារាំងពល រដ្ឋមិនឲ្យទទួលការចាក់វ៉ាក់សាំងចិន ក្នុងពេលដែលការឆ្លងរាតត្បាតកាន់តែបង្កើនសកម្មភាព។

ជនសង្ស័យឈ្មោះ ប៉ាន់ សុភី ដែលបង្ហោះព័ត៌មានមិនពិតជុំវិញរឿងចាក់វ៉ាក់សាំងនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃនេះនិងត្រៀមបញ្ជួនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។ យោងតាមច្បាប់ បុគ្គលដែលបំផុសមិនឱ្យទៅ ចាក់វ៉ាក់សាំងកូវីដ១៩ ប្រឈមជាប់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លាន រៀល។

https://www.youtube.com/watch?v=-55c6GB2Mk8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner