គ្រួសារកងទ័ព នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ប្រមាណជា៧០០នាក់ ត្រូវបានគិតគូរយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ តេជោនាយករដ្ឋមន្រ្តី ផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១

ខេត្តកណ្ដាល៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រួសារកងទ័ព នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង​​និងជានាយសេនាធិការបៅកម្ពុជា ក៏ដូចជានៅលើសកលោកផងដែរដសាយោធភូមិភាគពិសេស​ រួមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ សមាជិកក្រុមគ្រួសារទ័ព នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។

ក្រុមគ្រួសារកងទ័ព នៃទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកណ្ដាល ទទួលបានការយកចិត្តទុកដាក់ខ្ពានការយកចិត្តទុកដាក់ខ្ពៃនការកើនឡស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សំរាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដែលនេះគឺជាការ គិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារកងទ័ព ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលជាតម្រូវការចាំបាច់បំផុតសំរាប់ពួកគាត់។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាករតំបន់ប្រតិបត្តិការសឹករងកណ្តាលបានលើកឡើងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់ក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានឱ្យដឹងថា ក្រុមគ្រួសារកងទ័ព ប្រមាណជា៧០០​ នាក់ របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅថ្ងៃនេះគឺបានទទួល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងខេត្តកណ្តាល ហើយការចាក់វ៉ាក់សាំងលើកលើកទី២ និងធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។ ឯកឧត្តម បានបញ្ជាក់បន្តថា ការទទួលបានវ៉ាក់សាំងរបស់គ្រួសារកងទ័ពនៅពេលនេះគឺជាការឆ្លើយតបយ៉ាងទាន់សភាពការណ៍ខណៈដែលកម្ពុជាយើងកំពុង មានបញ្ហាឆ្លងចូលក្នុងសហគមន៍ ២០ កុម្ភៈ ដែលទាមទារឱ្យកងទ័ព និងគ្រួសារកងទ័ព ត្រូវទទួលបានវ៉ាក់សាំងដើម្បីការពារពីជំងឺកូវីដ-១៩ ដែលកំពុងនៅបង្កជាបញ្ហាធ្ងន់ធ្ងរទាំងនៅកម្ពុជា ក៏ដូចជានៅលើសកលោកផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner