ក្រុមការងារ ស.ស.យ.ក ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមការងារលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានយកសម្ភារនិងថវិការបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ទៅចែកជូនក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌកំបូលនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ។ អំណោយដថ្លៃថ្លារបស់ឯកឧត្តមប្រធានប្រគល់ដល់ យុវជន សសយក ខណ្ឌកំបូល-ម៉ាស់ចំនួន ៥០០ ទឹកសុទ្ធ ២០កេស បដា(៣កុំ ៣ការពារ) ០២ផ្ទាំង និងថវិការចំនួន ៤ ០០០ ០០០រៀល។ ក្រុមការងារយុវជនសសយកខណ្ឌកំបូលបាន ថ្លែងអំណរគុណ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលបានគាំទ្រណិងចូលរួមលើកទឹកចិត្តដល់យុវជនកម្ពុជា នៅក្នុងយុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលខណ្ឌកំបូល ក៏ដូចជាការចូលរួមទប់កាត់ការរីករាលដាលជំងឺកូវីដ-១៩។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner