ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងនៅក្នុងផេកផ្លូវការរបស់ឯកឧត្ត​ម ចំពោះវីរៈរបស់ម្តេចតេជោ ជាឪពុក និងជានាយករដ្ឋមន្រ្តីថា “លើសពីឪពុក”

ខ្លឹមសារប្រកបដោយអត្តន័យបានលើកឡើងពីសកម្មភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពីប្រវត្តិតស៊ូ គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិ មាតុភូមិ និងប្រជាជនពេញមួយជីវិតរបស់សម្តេច ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖

• សូមអរគុណពុកដែលពុកជាឪពុកប្រកបដោយព្រហ្មវិហារធម៌លើកូនៗ ស្របពេលដែលពុកត្រូវបំពេញកាតព្វកិច្ច ដែលត្រូវទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន

• សម្តេចនាយករដ្ឋមន្រ្តី បានបម្រើជាតិ មាតុភូមិពេញមួយជីវិតលោក។ ដោយមិនខ្វល់ពីអ្នកដទៃនិយាយ ឬមានទស្សនៈយ៉ាងណាលើលោកទេ លោកបានប្រើប្រាស់ពេលវេលាពេញមួយជីវិតនៅជាមួយប្រជាជន ហើយមិនដែលរត់ចោលប្រទេសជាតិ និងប្រជាជនម្តងណាឡើយ ទោះក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក៏ដោយ

• ការដឹកនាំដែលផ្តល់ភាពជាគម្រូ ដែលពួកយើងជាអ្នកជំនាន់ក្រោយត្រូវដកស្រង់ទុកជាមេរៀន៖

១. ជាមេដឹកនាំម៉ឺងម៉ាត់ ដែលស្គាល់កាលៈទេសៈ (ទោះបីជាអ្នកខ្លះមិនយល់ស្រប ឬមិនពេញចិត្តការសម្រេចចិត្តរបស់លោកក្តី) ដើម្បីគ្រប់គ្រងស្ថានការណ៍ និងអាចឈានត្រលប់ទៅរកប្រក្រតីភាពឡើងវិញ និងជាការសម្រេចចិត្តដើម្បីសេចក្តីសុខរបស់ប្រជាជន (គួរទុកឱ្យប្រវត្តិសាស្រ្តវិនិច្ឆ័យ)។ យើងជឿជាក់លើសម្តេចតេជោនាយករដ្ឋមន្រ្តី (កូនមានមោទនភាពចំពោះពុក)�១** មេរៀន៖ ភាពម៉ឺងម៉ាត់ និងភាពចាំបាច់ក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងស្ថានភាពដ៏តឹងតែង គឺជាកត្តាគន្លឹះ។ យើងត្រូវគិតត្រលប់មកវិញថា ប្រសិនបើមេដឹកនាំមួយមិនធ្វើការសម្រេចចិត្តណាមួយ នោះតើស្ថានការណ៍នឹងទៅជាយ៉ាងណា?

២. ការដឹកនាំក្នុងពេលសន្ថិភាព និងការដឹកនាំក្នុងពេលវិបត្តិទាមទារនូវការដាក់ថ្នាំដែលត្រូវនឹងមុខជំងឺ ពោលគឺ “តឹងរឹង តែបត់បែន” ទន្ទឹមគ្នា។ ផលវិបាកនៃជំងឺកូវីដ ១៩ បានអូសបន្លាយមកជាង១ឆ្នាំហើយ។ យើងអាចនិយាយបានថារាល់សេចក្តីសម្រេចចិត្តទាំងឡាយ គឺមានភាពសមស្របទៅតាមស្ថានភាពជានិច្ច។ ការថ្លឹងថ្លែងរវាង ម្ខាងគឺការធានាសុត្ថិភាពដល់សុខភាពសាធារណៈ និងម្ខាងទៀតការបិទខ្ទប់ទាំងស្រុង ឬដោយផ្នែក (ដែលអាជ្ញាធរទើបតែសម្រេចធ្វើនៅព្រឹកម៉ិញនេះ) ដែលនឹងប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិជារួម។ ក្នុងរយៈពេលពេញ មួយឆ្នាំកន្លងទៅ ការរិតបន្តឹងវិធានការណ៍ទាំងឡាយគឺធ្វើឡើងក្នុងគោលដៅដើម្បីគ្រប់គ្រងស្ថានការណ៍ចំពោះមុខ ជាក់ស្តែងតែប៉ុណ្ណោះ ដូចជាក្នុងអំឡុងព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលក្រោយពេលស្ថានការណ៍ត្រូវបានគ្រប់គ្រងបានទាំងស្រុង វិធានការណ៍នានាត្រូវបានបន្ធូរបន្ថយវិញភ្លាម។​ សន្និសីទសារព័ត៌មានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ គឺចង់ផ្ញើសារទៅកាន់សាធារណជន ដែលរួមមាន មន្រ្តីរាជការ អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមិត្តភក្តិបរទេស និងជាពិសេសគឺដល់ជនរួមជាតិទូទៅ អំពីភាពចាំបាច់នៃវិធានការណ៍ទាំងឡាយដើម្បីយើងអាចយកជ័យជម្នះលើ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” នេះ ដែលបានសម្លាប់ជីវិតលោកយាយ លោកតា អ៊ុំ ពុកម៉ែ មាមីង បងប្អូន កូនក្មួយជាប្រជាពលរដ្ឋស្លូតត្រង់អស់ ២៦នាក់រួចមកហើយ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់សមាជិកគ្រួសារទាំងអស់។ គិតមកត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះចំនួនអ្នកឆ្លងសរុបកើនដល់ ៤០១៨ នាក់។ ដោយឡែកព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែឯងមានអ្នកឆ្លងរហូតដល់ ៣៥០០ នាក់រួចមកហើយ។

២** ការរៀនសូត្រ៖ ការធ្វើការសម្រេចដែល“តឹងរឹង តែបន់បែន” អាស្រ័យលើស្ថានភាពជាក់ស្តែង ដែលតម្រូវឱ្យមានការរឹតបន្តឹត ឬបន្ធូរបន្ថយសំដៅធ្វើយ៉ាងណាធានាបាននូវបរិយាកាស និងលទ្ធផលគាប់ប្រសើរ។

៣. “តឹងរឹងពិតមែន តែបានបង្ហាញពីការខ្វាយខ្វល់យ៉ាងយកចិត្តទុកដាក់”

វិធានការណ៍ដែលបានដាក់ចេញកន្លងមក ដែលរួមមាន ច្បាប់ ស្តីពី វិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ដទៃទៀត ដែលនឹងត្រូវអនុវត្តទៅលើបុគ្គលល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរដ្ឋបាល ក្នុងការបិទខ្ទប់ដោយផ្នែក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឬវិធានការរដ្ឋបាល ស្តីពី បម្រាមគោចរក្នុងបណ្តារាជធានី ខេត្ត ក៏ដូចជាសេចក្តីសម្រេច ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់រាជធានី ខេត្ត និងការបិទរមណីយដ្ឋានទេសចរណ៍ ត្រូវបានមើលឃើញថាវិធានការណ៍ដ៏តឹងរឹង ដែលមនុស្សមួយចំនួនអាចយល់ឃើញថាជាវិធានការណ៍តឹងតែង និងប៉ះពាល់ដល់សេចក្តីសុខស្រួលរបស់ពួកគេ ជាពិសេសចំពោះអ្នកដែលរស់នៅក្នុងតំបន់ដែលត្រូវបានបិទខ្ទប់។ ឆ្លើយតបនឹងមតិខាងដើមនេះ យើងអាចធ្វើការពិចារណាបានដូចខាងក្រោមថា៖

តើវិធានការណ៍នេះមានភាពចាំបាច់ដែលឬទេ? មាន

តើវិធានការណ៍នេះធ្វើដើម្បីផលប្រយោជន៍អ្នកណា? គឺដើម្បីសេចក្តីសុខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសបញ្ចៀសមិនឱ្យមានអ្នកស្លាប់ច្រើនថែមទៀត។ ការបិទខ្ទប់ដោយផ្នែក ក្នុងតំបន់ដែលផ្ទុះការឆ្លងខ្លាំង គឺធ្វើឡើងក្នុងរយៈពេលកំណត់មួយប៉ុណ្ណោះ។

តើវិធានការណ៍នេះ តឹងរឹងជាងបណ្តាប្រទេសដទៃដែរឬទេ? ជាការពិតវិធានការណ៍ពីប្រទេសមួយទៅប្រទេសមួយមានភាពខុសប្លែកពីគ្នា។ ដូច្នេះ​ វាក៏មានទំហំ​ និងប្រភេទផ្សេងៗគ្នាដែរ។

តើមានប៉ុន្មានប្រទេស ដែលរដ្ឋាភិបាលបានគិតគូរដល់ការឧបត្ថម្ភប្រចាំថ្ងៃ និងការផ្គត់ផ្គង់ស្បៀង អាហារដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ ក្រោយពីប្រកាសវិធានការណ៍បិទខ្ទប់ដោយផ្នែករួចមក

សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសអំពីទឹកប្រាក់ ក៏ដូចជាអង្ករ និងត្រីខកំប៉ុង ដែលនឹងត្រូវផ្តល់ជូនក្រុមគ្រួសារក្នុងដែលស្ថិតក្នុងតំបន់បិទខ្ទប់។

៣** ការរៀនសូត្រ៖ ការដាក់វិធានការណ៍តឹងរឹងដើម្បីបញ្ចៀសវិបត្តិសុខភាពសាធារណៈ ក៏មិនត្រូវមើលរំលងផលប៉ះពាល់មកលើក្រុមគ្រួសារនិមួយៗជាពិសេសការចិញ្ចឹមជីវភាពប្រចាំថ្ងៃ និងតម្រូវការម្ហូបអាហារផងដែរ។ ជំនួយទាំងអស់ត្រូវមានភាពសមាមាត្រ និងសមភាពផងដែរ។

៤.“ចង់អ្នកឯងលាបពណ៌ខ្ញុំយ៉ាងណាក៏បាន អ្វីដែលខ្ញុំធ្វើគឺដើម្បីសេចក្តីសុខរបស់ជាតិ និងប្រជាជនរបស់ខ្ញុំជាចម្បង។” គឺទុកឱ្យប្រជាជនជាអ្នកកាត់សេចក្តីនៅក្នុងប្រវត្តិសាស្រ្តទៅចុះ។

៤** មេរៀន៖ ពាក្យពេចន៍ខាងដើមក្នុងចំណុចនេះគឺសរបញ្ជាក់យ៉ាងច្បាស់ថា មិនចាំបាច់មានការពន្យល់អ្វីវែងឆ្ងាយបន្ថែមទៀតទេ។ ជារឿយៗ មតិប្រឆាំង ដើម្បីគ្រាន់តែប្រឆាំង តែងតែនិយាយចេញពីមនុស្សដែលមិនយល់ពីអ្វីដែលជាការមើលព្រៃទាំងមូលក្នុងការដឹកនាំ ជាពិសេសក្នុងស្ថានការណ៍ជួបវិបត្តិបែបនេះ។ នៅក្នុងគ្រាវិបត្តិ ពិតជាមិនមានដំណោះស្រាយដែលសាមញ្ញពេកនោះទេ គឺមានតែដំណោះស្រាយដែលល្អបំផុតក្នុងជម្រើសដែលអាក្រក់បំផុតប៉ុណ្ណោះសម្រាប់អ្នកដឹកនាំ។ ក្នុងរយៈពេលខ្លី វិធានការណ៍ទាំងនោះនឹងមិនអាចបំពេញតម្រូវការមនុស្សគ្រប់គ្នាបាននោះទេ តែបើមើលក្នុងរយៈពេលវែង យើងឃើញថា វាបានជួយឱ្យយើងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នាបាន។

៥. យើងត្រូវជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនក្នុងនាមជាខ្មែរ។

អនាគត និងជោគវាសនារបស់ប្រទេសជាតិ គឺត្រូវតែស្ថិតក្នុងដៃរបស់យើងក្នុងនាមជាជាតិសាសន៍មួយជាដរាប។

#លើសពីឪពុក

#Nation&People1st

#staysafeeveryone

សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន ៣កុំ ៣ការពារ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner