អ្នកបើកបរការណូតដែលរងគ្រោះថ្នាក់ប៉ះគ្មាជាមួយក្រុមជនល្មើសក្នុងបេសកកម្មបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបឥឡូវបានស្លាប់ហើយ

ខេត្តពោធិសាត់៖ អ្នកបើកបរការណូតដែលរងគ្រោះថ្នាក់ប៉ះគ្មាមួយប្រ៉ាវជាមួយក្រុមជនល្មើសក្នុងបេសកម្មបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបឥឡូវបានស្លាប់ហើយនៅព្រឹកថ្ងៃទី៩មេសា២០២១ម្សិលមិញនៅវេលាម៉ោង៦ព្រឹកក្នុងមន្ទីពេទ្យឯក្រុងភ្នំពេញ  ។ នេះបើតាមការអោយដឹងពីនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់ នារសៀលថ្ងៃទី១០មេសា២០២១ ។

សូមបញ្ជាក់ថាគ្រោះថ្នាក់បណ្តាលអោយអ្នកបើកបរការណូតម្នាក់រងរបួសនៅពេលចេញបេសកម្មល្បាតការពារកន្លែងអភិរក្សជលផលអតីតឡូរត៍នេសាទលេខ៦ បានជួបគ្រោះថ្នាក់នៅវេលាម៉ោង៩និង៤០នាទីនៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចកន្លែងអភិរក្សខាងលើស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ។

ជនរងគ្រោះមានឈ្មោះ ឡេង ពេជ្រ អាយុ ៣៧ឆ្នាំ រសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។ បច្ចុប្បន៍សាកសពជនរងគ្រោះត្រូវបានឪពុកម្តាយសាចញ្ញាតិបង ប្អូនដឹកយមមកលំនៅឋានផ្ទះបណ្តែតទឹក និងតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។

នាយខណ្ឌ័រដ្ឋបាលបានអោយដឹងថាពេលនេះក្រុមជនសង្សយ័ដែលប្រព្រិត្តបទល្មើសត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះកុំពង់បើកការស្រាវបន្ទាន់និងកំណត់មុខសញ្ញាជនដៃដល់៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner