អំណោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ជូនសសយក ខណ្ឌជ្រោយចង្វារ ដើម្បីលើកទឹកចិត្តយុវជនចូលរួមក្នុងបុព្វហេតុ ការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងមូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដោយលោក ឃន សុជាតិ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែចេត្រឆ្នាំជូត ទោស័ក សព ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈក្រុមការងារ លេខាធិការដ្ឋាននៃ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តយុវជនចូលរួមក្នុងបុព្វហេតុ ការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងមូលដ្ឋានខណ្ឌ ។

-អំណោយដ៏ថ្លៃថ្លា នាឱកាសនេះរួម មាន៖
១- ថវិកា ៤លានរៀល
២- ម៉ាស ៥០០
៣- បដា (៣កុំ ៣ការពារ ) ០២ផ្ទាំង
៤- ទឹកសុទ្ធ ២០កេស។ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner