ទាន់ហេតុការណ៍! ប៉ូលីសថៃ១១៣នាក់ឆ្លងកូវីដ​ ព្រឹកនេះ

ក្នុងចំណោមអ្នកឆ្លងថ្មីជិត១ពាន់នាក់នៅប្រទេសថៃ នាព្រឹកថ្ងៃអាទិត្យ ទី១១ មេសានេះ ក៏មាននគរបាលថៃ១១៣នាក់ដែរ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការនគរបាលជាតិថៃ នាវេលាម៉ោងប្រមាណជាង១១ព្រឹកនេះ។

ប្រភពថា ក្នុងចំណោមជាង១០០នាក់ មាន៥២នាក់គឺជានគរបាលប្រចាំការនៅរាជធានីបាងកក ហើយពេលនេះ នគរបាលជិត១ពាន់នាក់ទៀតកំពុងចត្តាឡីស័កខ្លួនឯង។

អាជ្ញាធរថៃបានប្រកាសថា នៅថ្ងៃអាទិត្យ ទី១១ មេសានេះ មានការឆ្លងជំងឺកូវីដ១៩ ចំនួន៩៦៧នាក់ទៀត៕ ប្រភពពី The Nation

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner