លោក ស៊ុ សុវណ្ណដិកា អនុប្រធានលេខាធិការដ្ឋាន និងលោកស្រី ផាន ពិសីនលក្ខណ៍ បាននាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីប្រគល់ជូនក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាមូលដ្ឋានខណ្ឌចំនួន ០៣

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ លោក ស៊ុ សុវណ្ណដិកា អនុប្រធានលេខាធិការដ្ឋាន និងលោកស្រី ផាន ពិសីនលក្ខណ៍ រួមជាមួយសមាជិកនៃកម្មវិធីសាបព្រួសគ្រាប់ពូជ របស់ស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកថវិកា ទឹកបរិសុទ្ធ ម៉ាស់ និងបដាផ្សព្វផ្សាយ«៣កុំ ៣ការពារ» ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីប្រគល់ជូនក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាមូលដ្ឋានខណ្ឌចំនួន ០៣ ដើម្បីជាការថ្លែងអំណរគុណ ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងលើកទឹកចិត្តចំពោះកងទ័ពអាវផ្ទៃមេឃដែលបានប្រគៀកស្មានៅសមូរភូមិមុខជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ប្រកបដោយទឹកចិត្តអង់អាចក្លាហាន និងឆន្ទៈមុះមុតដោយមិនរុញរា ក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅគ្រប់បណ្តាមូលដ្ឋាន។

ចំពោះគោលដៅ ស.ស.យ.ក ខណ្ឌទាំង៣រួមមាន៖ (១)-ខណ្ឌទួលគោក (២)-ខណ្ឌសែនសុខ និង (៣)-ខណ្ឌពោធិសែនជ័យ ដោយក្នុងមួយខណ្ឌទទួលបានថវិកាចំនួន ៤លានរៀល ទឹកបរិសុទ្ធចំនួន ២០កេស ម៉ាស់ចំនួន ៥០០ម៉ាស់ និងបដាផ្សព្វផ្សាយ«៣កុំ ៣ការពារ» មួយចំនួន។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner