ស.ស.យ.ក រាជធានីភ្នំពេញ នាំយកអំណោយជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ

អត្ថបទដោយ៖
ង៉ាន់ ទិត្យ

ភ្នំពេញ៖ ក្រុមការងារយុវជនសហភាពសហ័ពន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដឹកនាំដោយ លោក ស៊ុ សុវណ្ណដិកា អនុប្រធានលេខាធិការដ្ឋាន បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា ជាមួយគ្នានឹងការផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ក្រុមការងារបានប្រគល់អំណោយជាសម្ភារៈនិងថវិកាជូនដល់យុវជនសសយកខណ្ឌ រួមមាន ស្លាកផ្សព្វផ្សាយចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ចំនួន ០១ផ្ទាំង, ទឹកសុទ្ធ ២០កេស, ម៉ាសចំនួន៥០០ និងថវិកាចំនួន៤លានរៀល ផងដែរ។

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner