អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩៖ អ្នកពាក់ព័ន្ធចំនួន​៥៤៦នាក់ នៅក្នុង​រោងចក្រ ឌីន ហាន ខណ្ឌមានជ័យ ត្រូវបានរកឃើញ មាន​វិជ្ជមាន​កូវីដ១៩

អត្ថបទដោយ៖
ជា សេឌី

គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន​៥៤៦នាក់ នៅក្នុង​រោងចក្រ ឌីន ហាន ខណ្ឌមានជ័យ ត្រូវបានរកឃើញ មាន​វិជ្ជមាន​កូវីដ១៩ ។ នេះបើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និង លើកទឹកចិត្ត ដល់បងប្អូនកម្មករ-កម្មការិនី និង ក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬ អ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់​មកជាបន្ទាន់ ។

សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner