ការយករូបថតជនរងគ្រោះនៅមន្ទីរស-២១ មកកែច្នៃ គឺជាការប្រមាថមួយ ដែលមិនអាចទទួលយកបាន

កាលពីពេលថ្មីៗនេះ មានការបង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរសន្តិបាល ស-២១ ឬ គុកទួលស្លែង តាមរយៈសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ដែលបានយករូបថតជនរងគ្រោះទៅកែច្នៃជាពណ៌ធម្មជាតិ និងកែច្នៃខុសពីស្ថានភាពដើមជាក់ស្តែងអំឡុងពេលដែលជនរងគ្រោះទទួលរងការគំរាមកំហែងពីសំណាក់ពួកខ្មែរក្រហម។ទង្វើរបស់ជនបរទេសរូបនេះ ជាការប្រមាថយ៉ាងធ្ងន់ចំពោះព្រលឹងជនរងគ្រោះ និងភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្នុងរបបខ្មែរក្រហម ដែលប្រជាជនកម្ពុជា ជាពិសេស ជនរងគ្រោះនៃរបបខ្មែរក្រហម ពិតជាមិនអាចទទួលយកបានទាល់តែសោះ។ ប្រជាជនខ្មែរស្លូតត្រង់ជាង១ម៉ឺន៤ពាន់នាក់ ត្រូវបានចាប់យកមកឃុំឃាំង សួរចម្លើយ និងសម្លាប់នៅមន្ទីរស-២១ ឬគុកទួលស្លែង យ៉ាងអយុត្តិធម៌បំផុត។ក្នុងនាមជាយុវជនជំនាន់ក្រោយដែលកំពុងសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា យើងខ្ញុំមិនអាចទទួលយកបាន នូវទង្វើដ៏អគតិរបស់លោក Matt Loughrey ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនៃមន្ទីរស-២១ ដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ពីសំណាក់ពួកជាតិនិយមជ្រុលដែលដឹកនាំដោយ ប៉ុល ពត។ លើសពីនេះ ក៏ធ្វើឲ្យប៉ះពាល់ដល់សច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា ដែលនាំឲ្យយល់ច្រឡំចំពោះប្រវត្តិសាស្ត្រ និងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម។ យើងខ្ញុំសូមមិនគាំទ្រចំពោះទង្វើទាំងឡាយណាដែលបំពានលើសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងបង្កឲ្យមានភាពភាន់ច្រឡំ ចំពោះសច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា៕

https://www.facebook.com/blackcrowkh/posts/231021255446170

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner