អភិបាលខេត្តកែប អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំ យកសម្ភារះប្រើប្រាស់ ផ្តល់ជូនតំបន់បញ្ជាការដ្ឋាន ប្រតិបត្តិ ការ សឹករងខេត្ត និងកំលាំងស្នងការដ្ឋាននគរបាលខេត្ត

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប  នារសៀលថ្ងៃទី១០ មេសា ឆ្នាំ២០២១  បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារះប្រើប្រាស់ ផ្តល់ជូនបញ្ជាការដ្ឋានប្រតិបត្តិការសឹករងខេត្ត និងកំលាំងស្នងការដ្ឋាននគរបាលខេត្តកែប។  

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត  បាន ផ្សព្វផ្សាយសេចក្តីសម្រេចលេខ៤៤ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០៣ របស់រដ្ឋបាលខេត្ត  និងផ្សព្វផ្សាយអំពី ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីត១៩  នៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលគួអោយព្រួយបារម្ម  ពិសេសនៅរាជធានីភ្នំពេញ ។  ទោះបីមានការបិទទីតាំងមួយចំនួនជាបន្តបន្ទាប់ តែអត្រាឆ្លងរាលដាលនៅតែកើនឡើងជាលំដាប់ ដូច្នេះអ្វីដែលយើងត្រូវធ្វើនាពេលនេះ គឺការរឹតបន្តឹងការចល័តចេញ ចូល របស់បងប្អូនប្រជាពលរដ្ឋ ។ 

  ឯកឧត្តមអភិបាលខេត្ត  សង្កត់ធ្ងន់ថា ទោះបីខេត្តកែប ពុំមានឆ្លងបន្តពីម្នាក់ ទៅម្នាក់ក៏ដោយ  តែអាជ្ញាធរខេត្ត នៅតែបង្កើនការប្រុងប្រយ័ត្នបំផុត  ដោយបានត្រួតពិនិត្យយ៉ាងដិតដល់ គ្រប់ការធ្វើដំណើរចេញចូលរបស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជូនបងប្អូងដែលត្រលប់ពីខេត្តផ្សេង  ធ្វើចត្តាឡីស័កបានត្រឹមត្រូវ  ក្រៅពីនេះបានបង្កើតយន្ដការត្រួតពិនិត្យតាមភូមិ មូលដ្ឋានរស់នៅរបស់ប្រជាជន  ដើម្បីក្តាប់ព័ត៌មាន         អោយជាប់ និងសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយមានវិធានការជាក់លាក់លើការអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ពិសេសវិធានការ ៣ការពារ  ៣កុំ  របស់រាជរដ្ឋាភិបាល។  ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តកែប  បានផ្តល់ជូននៅអំណោយ ដោយក្នុងមួយអង្គភាព ទទួលបាន អង្ករ១តោន មី ២០កេស ទឹកស៊ីអ៊ីវ ១០ យួរ  និងម៉ាស់មួយចំនួនផងដែរ  ៕ សិលា សារិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner