អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៦លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩៤ម៉ឺននាក់ និងជាសះស្បើយ១០៩លាន៨៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៦លាន៦៣ម៉ឺន៦ពាន់២៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩៤ម៉ឺន៣ពាន់៣៩០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៩លាន៨៦ម៉ឺន៥ពាន់១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៩១ម៉ឺន៨ពាន់៥៩១នាក់ ស្លាប់ចំនួន៥៧ម៉ឺន៥ពាន់៨២៩នាក់ និងជាសះស្បើយចំនួន២៤លាន៤៨ម៉ឺន៥២២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន៥២ម៉ឺន៥ពាន់៣៧៩នាក់ ស្លាប់១៧ម៉ឺន២០៩នាក់ និងជាសះស្បើយ១២លាន១៥ម៉ឺន៣ពាន់៧១៣នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៤៨ម៉ឺន២ពាន់៥៤៣នាក់ ស្លាប់ចំនួន៣៥ម៉ឺន៣ពាន់២៩៣នាក់ និងជាសះស្បើយ១១លាន៨៨ម៉ឺន៨០៣នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner