ស្រ្តីអាយុ៦១ឆ្នាំម្នាក់ទៀត រស់នៅខណ្ឌព្រែកព្នៅ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាករណីទី៣០

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា ស្រ្តីអាយុ៦១ឆ្នាំម្នាក់ទៀត រស់នៅខណ្ឌព្រែកព្នៅ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាករណីទី៣០ ។ ស្រ្តីខាងលើរស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨:៣០នាទី។

អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២៖៣០នាទីយប់។ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង ក្រុមគ្រូពេទ្យបានជួយ សង្គ្រោះតាមលក្ខណៈបច្ចេកទេសដោយធ្វើចលនាបេះដូង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៨៖៣០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ។
ក្រសួងសុខាភិបាល បានចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
សូមបញ្ជាក់ថា មកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ចំនួន ៣០នាក់ហើយ បានស្លាប់ដោយសារមេរោគកូវីដ១៩ ខណៈ ៥នាក់ទៀត ស្លាប់ដោយអាការៈរោគផ្សេង៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner