ក្លឹប Barcelona បានចរចាបន្តកុងត្រាថ្មីឲ្យតារាឆ្នើមម្នាក់របស់ខ្លួន ខណៈក្លឹបមួយនៅអង់គ្លេសកំពុងចែចូវ

ក្លិបអ្នកមានបុណ្យ Barcelona កំពុងប្រញាប់ចរចាបន្តកុងត្រាថ្មីជាមួយ ខ្សែបម្រើឆ្នើមវ័យក្មេង Pedri Gonzalez ដោយសារក្លិបហង្សក្រហម Liverpool ត្រៀមចូលចែចូវ ។ ថ្មីៗនេះ មានប្រភពមួយ បានឲ្យដឹងថា លោក Jurgen Klopp ឲ្យអ្នកតំណាងទាក់ទងទៅក្លិប ចង់បានកីឡាករវ័យ ១៨ឆ្នាំរូបនេះ ។

ពីព្រោះថា មួយរយៈចុងក្រោយ Pedri បង្ហាញខ្លួនសឹងគ្រប់ប្រកួតអោយ Barcelona ក្រោមការដឹកនាំរបស់លោក Ronald Koeman គឺ៤៣ប្រកួត ចំណែកឯជម្រើសជាតិអេស្ប៉ាញ បង្ហាញខ្លួនបាន៣ប្រកួត ។

យោងតាមសារព័ត៌មាន The Mirror គឺ Pedri Gonzalez នៅសល់កុងត្រារហូតដល់នៅរដូវក្ដៅឆ្នាំក្រោយ ។
គួរបញ្ញាក់ថា តម្លៃផ្ដាច់កុងត្រា តារាវ័យក្មេរូបនេះ ប្រហែល ៧០លានផោន (ស្មើនឹងប្រមាណ៩៥.៩លានដុល្លារ) ។ ដូច្នេះហើយដើម្បីអោយ Pedri Gonzalez បន្តស្នាក់នៅជាមួយ Barcelona ក្លឹបគ្រោងនឹងផ្ដល់កុងត្រាចំនួន៤ឆ្នាំទៀត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner