ហ្វីលីពីននឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី១២ ខែមេសានេះ

ហ្វីលីពីន៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បានគូសបញ្ជាក់ថា លោកប្រធានាធិបតីបានយល់ព្រមដាក់តំបន់រដ្ឋធានី និងខេត្តចំនួន៤ទៀតជុំវិញទីក្រុង អោយស្ថិតនៅក្រោមស្ថានភាពចត្តាឡីស័កសហគមន៍មិនសូវតឹងរ៉ឹង ដោយចាប់ពីថ្ងៃទី១២ ខែមេសានេះតទៅ ។

លោក Harry Roque បានថ្លែងប្រាប់ដោយសង្ខេបតាមរយៈវីដេអូខុនហ្វើរិនថា តំបន់ទីក្រុងម៉ានីល និងខេត្តប៊ូឡាកាន់, រីហ្សាល់, ឡាហ្គូណា និង កាវីត ដែលស្ថិតក្រោមការបិទទ្វារយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ជំងឺ Covid-19 នោះ នឹងស្ថិតនៅក្រោមស្ថានភាពចត្តាឡីស័កសហគមន៍ដែលបានកែប្រែថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមេសាខាងមុខ ។

គួរបញ្ជាក់ផងដែរថា តំបន់ទីក្រុងម៉ានីល និងខេត្តជុំវិញទាំងបួន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមចត្តាឡីស័កសហគមន៍ ពោលគឺជាការរឹតត្បិតលើការបំលាស់ទីដ៏តឹងរ៉ឹងបំផុតសម្រាប់រយៈពេលពីរសប្តាហ៍រហូតដល់ថ្ងៃទី១១ ខែមេសា ដោយសារតែការកើនឡើងនូវចំនួនករណីឆ្លង ដែលធ្វើឱ្យមន្ទីរពេទ្យមួយចំនួនលែងមានសមត្ថភាពដំណើរការតទៅទៀត ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner