មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃព្រមានថា មនុស្សជិត៣ម៉ឺននាក់អាចនឹងឆ្លង Covid-19 ក្នុងមួយថ្ងៃ ប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា

ថៃ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលសាធារណៈរបស់ថៃព្រមានថា មនុស្សច្រើនជាង២ម៉ឺន៨ពាន់នាក់អាចនឹងឆ្លងវីរុស Covid-19 ក្នុងមួយថ្ងៃនៅខែក្រោយនេះ ប្រសិនបើមិនមានវិធានការទប់ស្កាត់ អំឡុងពេលផ្ទុះការឆ្លងរាតត្បាតដូចពេលបច្ចុប្បន្ននេះទេនោះ ។

អគ្គលេខាធិការរង នៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង (DDC) លោក សូផុន ឡាំស៊ីរីថាវ៉ន (Sopon Iamsirithaworn) បញ្ជាក់ថា ផ្នែករោគរាតត្បាតរបស់ខ្លួនសហការជាមួយកម្មវិធីគោលនយោបាយសុខភាពអន្តរជាតិ បានធ្វើការព្យាករណ៍អំពីចំនួនមនុស្សដែលអាចឆ្លងវីរុសក្នុងមួយថ្ងៃ ប្រសិនបើវិធានការសុវត្ថិភាពមិនត្រូវបានអនុវត្តទេនោះ ។ លោកបន្តថា ការចម្លងថ្មីបំផុតភាគច្រើនរបស់ប្រទេសថៃ គឺពាក់ព័ន្ធនឹងចង្កោមរង្គសាល ដែលឥឡូវនេះ បានរាលដាលដល់ខេត្តចំនួន៧០ហើយ ។

លោកអគ្គលេខាធិការរងបន្ថែមថា កន្លែងកម្សាន្តនៅក្នុងខេត្តចំនួន៤១ ត្រូវបានបញ្ជាឲ្យបិទរយៈពេល២សប្តាហ៍ ហើយកន្លែងកម្សាន្តពេលរាត្រីនៅតាមខេត្តចំនួន៣៦ផ្សេងទៀតក៏អាចត្រូវបានបញ្ជាឲ្យបិទផងដែរ ប្រសិនបើវាត្រូវបានវាយប្រហារដោយជំងឺរាតត្បាត ។ ម្ចាស់ហាងស្រានៅក្នុងខេត្តចំនួន៣៦ ត្រូវតែតាមដានពិធីការត្រួតពិនិត្យជំងឺ ដែលរួមមានទាំងការពាក់ម៉ាស់ និង ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner