កីឡាករខ្មែរកម្ពុជាក្រោម រ៉ា សារ៉ាយ ចង់ស្លៀកខោគុនខ្មែរ ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ នៅប្រទេសវៀតណាម

កីឡាករខ្មែរកម្ពុជាក្រោម រ៉ា សារ៉ាយ កូនសិស្សលោក ធន សុភា ដែលកំពុងហ្វឹកហាត់គុនខ្មែរ នៅក្នុងក្លិបក្រសួងការពារជាតិ ប្រមាណជាជាង៥ខែ បានធ្វើដំណើរទៅចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះបើតាមការបញ្ជាក់ប្រាប់អ្នកព័ត៌មាន តាមសារអេឡិចត្រូនិច ។ រ៉ា សារ៉ាយ បញ្ជាក់ថា ឥឡូវគេកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីរងចាំថ្ងៃប្រកួតមកដល់ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម មានកីឡាករ៧នាក់ចូលរួម បច្ចុប្បន្នកំពុងរងចាំចាប់ឆ្នោតប្រកួត ។


កីឡាករខ្មែរកម្ពុជាក្រោមរូបនេះ បញ្ជាក់ទៀតថា មូលហេតុដែលគេស្លៀកខោគុនខ្មែរហ្វឹកហាត់ ទាំងខ្លួនត្រៀមប្រកួតតំណាងឲ្យវៀតណាមបែបនេះ ព្រោះគេចង់បង្ហាញថា គេក៏មានឈាមជ័រជាខ្មែរ នឹងដើម្បីបង្ហាញនូវអ្វីជាអត្តសញ្ញណជាខ្មែរ ទោះមិនបានកើតលើទឹកដីខ្មែរក៏ដោយ ។ រ៉ា សារ៉ាយ បញ្ជាក់បន្ថែមថា គេគ្រោងនឹងស្នើរសុំគណៈកម្មការស្លៀកខោគុនខ្មែរប្រកួតតែម្តង ប្រសិនបើគណៈកម្មការអនុញ្ញាត ។


សូមបញ្ជាក់ថា កីឡាករខ្មែរកម្ពុជាក្រោម រ៉ា សារ៉ាយ កូនសិស្សលោក ធន សុភា បានចូលហ្វឹកហាត់ក្នុងក្លិបប្រដាល់ក្រសួងការពារជាតិ បានប្រហែលជា៥ខែប៉ុណ្ណោះ ធ្លាប់ឡើងសង្វៀនបាន៧ដង ឈ្នះ៦ ចាញ់១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner