អ្នកឆ្លងកូវីដទាំង៩នាក់ បានបង្ហាញមុខ ក្រោយការព្រមានដាក់គុក១០ឆ្នាំ (Video Inside)

មនុស្សដែលឆ្លងជម្ងឺកូវីដ និងដែលបានលាក់បំបាំងអស័យដ្ឋាន និងអត្តសញ្ញាណប្រមាណ៣ថ្ងៃកន្លងមកនេះ បានបង្ហាញមុខវិញហើយ ក្រោយសាលារាជធានី និងក្រសួងយុត្តិធម៌បានព្រមានការចាត់វិធានការតាមផ្លូវច្បាប់។ គួរបញ្ជាក់ថាមនុស្សយ៉ាងហោច ៥៦នាក់ ដែលឆ្លងកូវីដ១៩ ត្រូវអាជ្ញាធរកាលពីថ្ងៃទី៩មេសា បានស្វះស្វែងរក ដើម្បីការជួយព្យាបាល ក្រោយការធ្វើតេស្តបញ្ជាក់ថាពួកគេទាំងនោះមានវិជ្ជមានឆ្លងកូវីដ១៩។

ក្រោយការស្វែង រកនោះមនុស្ស៤៧នាក់ បានធ្វើទំនាក់ទំនងមកអាជ្ញាធរ ដើម្បីទទួលការព្យាបាល ប៉ុន្តែ៩នាក់ទៀតទើបនឹងបានធ្វើទំនាក់ទំនងមកសាលារាជធានីនិងអាជ្ញាធរពាក់ព័ន្ធវិញនៅថ្ងៃនេះ ក្រោយការគម្រាមថាពួកគេ នឹងប្រឈមការជាប់ពន្ធនាគារច្រើនឆ្នាំ បើមិនព្រមបង្ហាញមុខនោះទេ។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងនៅព្រឹកថ្ងៃទី១២មេសាថា មានមនុស្សចំនួន៩នាក់ ដែលកើតកូវីដ១៩ នឹងប្រឈមការជាប់ពន្ធនាគារ ១០ឆ្នាំ យោងតាមច្បាប់ បើមិនបង្ហាញខ្លួនទាន់ពេលវេលានោះទេ។ រហូតដល់រសៀលថ្ងៃទី១២មេសានេះ សេចក្តីរាយការណ៍ពីសាលារាជធានីបានបញ្ជាក់ថា មនុស្សទាំង៩នាក់ បានធ្វើទំនាក់ទំនងដើម្បីការនាំខ្លួនទៅព្យាបាលហើយ។ មិនមានសេចក្តីរាយការណ៍ថាតើមនុស្សទាំង៩នាក់ដែលទើបនឹងផ្តល់ទំនាក់ទំនងមកវិញនៅថ្ងៃនេះ បាននាំឲ្យមានការសង្ស័យឆ្លងលើមនុស្សដទៃទៀតប៉ុន្មាននាក់នោះឡើយ។

យោងតាមច្បាប់ បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនា គារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល។ ចំណែកបទគេចវេះពីការព្យាបាល ឬ គេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ បើបានបណ្តាលឱ្យមានការ ចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

https://www.youtube.com/watch?v=45SRMS5kORk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner