នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ ពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ (Video Inside)
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ ដែលទើបនឹងឡើងកាន់តំណែងថ្មី បានធ្វើកិច្ចពិភាក្សាគ្នា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១២មេសាឆ្នាំ២០២១។ ជំនួបសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការបន្តរវាងប្រទេសទាំង២ដែលជាប់នឹងព្រំប្រទេស។