អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ស្វែងរកអ្នកពាក់ព័ន្ធ នៅផ្សារច្បារអំពៅ និងផ្សារបឹងត្របែកផ្លាហ្សា (Video Inside)

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវនៅថ្ងៃនេះ ចំពោះអ្នកដែលធ្លាប់ទៅផ្សារច្បារអំពៅ និង ផ្សារបឹងត្របែកផ្លាហ្សា ក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ សេចក្តីអំពាវនាវបានបញ្ជាក់ថា មានអ្នក ជំងឺកូវីដ-១៩ ដែលជាអ្នកលក់ត្រី បានទៅទិញត្រីនៅចំណតឡានផ្សារច្បារអំពៅ និងបានយកទៅលក់បន្តនៅ ផ្សារបឹងត្របែកផ្លាហ្សារ ជារៀងរាល់ថ្ងៃ រហូតដល់ធ្លាក់ខ្លួនឈឺ។

អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅផ្សារច្បារអំពៅ និងផ្សារបឹងត្របែកផ្លាហ្សា ចាប់ពីថ្ងៃទី៣០មីនាដល់ថ្ងៃទី១០មេសាឆ្នាំ ២០២១ បើសិនជាមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវ ប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

https://www.youtube.com/watch?v=TrJx307ThhM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner