អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ស្វែងរកអ្នកពាក់ព័ន្ធនៅផ្សារសួនឧស្សាហកម្មកាណាឌីយ៉ា (Video Inside)

អ្នកដែលធ្លាប់ទៅផ្សារសួនឧស្សាហកម្មកាណាឌីយ៉ា ត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់។ សេចក្តីអំពាវនាវរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១២មេសានេះ បានបញ្ជាក់ថាមានអ្នកជំងឺកូវីដ-១៩ ធ្លាប់ទៅ ផ្សារនោះនៅថ្ងៃទី៦មេសាឆ្នាំ២០២១។

អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ផ្សារ សួនឧស្សាហកម្មកាណាឌីយ៉ា បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

https://www.youtube.com/watch?v=lWc5UQZCpd4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner