រដ្ឋាភិបាលចិនប្រកាសផ្ដល់ជំនួយវ៉ាក់សាំង៤០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា

អត្ថបទដោយ៖
ធី ដា

យោងតាមស្ថានទូតចិននៅថ្ងៃទី១៣មេសានេះ បានឲ្យដឹងថា ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។ ស្ថានទូតបានបញ្ជាក់ថា វ៉ាក់សាំងទាំងនោះ នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានាចុងខែមេសាខាងមុខនេះតាមរយៈជើងហោះហើរពាណិជ្ជកម្ម។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner