រដ្ឋមន្រ្តីសន្តិសុខម៉ាឡេស៊ីបញ្ជាក់ថា វិធានការរឹតត្បឹតលើការធ្វើដំណើរ នឹងត្រូវអូសបន្លាយពេលបន្តទៀតនៅទូទាំងប្រទេស

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីសន្តិសុខម៉ាឡេស៊ីលោក Ismail Sabri Yaqoub នៅថ្ងៃចន្ទនេះប្រកាសថា វិធានការរឹតត្បឹតលើការធ្វើដំណើរ នឹងត្រូវអូសបន្លាយពេលបន្តទៀតនៅទូទាំងប្រទេស ។

ពាក់ព័ន្ធនឹងស្ថានការណ៍ Covid-19 នៅក្នុងប្រទេស រដ្ឋមន្ត្រីសន្តិសុខម៉ាឡេស៊ីរូបនេះបានគូសបញ្ជាក់ថា ទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលបានបង្ហាញថា ម៉ាឡេស៊ីអាចប្រឈមនឹងរលកទី៤ នៃការឆ្លងរីករាលជំងឺ COVID-19 ខណៈដែលអត្រាអ្នកឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងខ្លាំង ។

ជាមួយគ្នានេះ អាជ្ញាធររបស់ម៉ាឡេស៊ីបាននិយាយថា រដ្ឋ Johor , Kelantan, Penang និង Selangor ព្រមទាំងទីក្រុងគូឡាឡាំពួ នឹងនៅតែស្ថិតក្រោមបទបញ្ជាហាមឃាត់ការធ្វើដំណើរ (CMCO) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ខណៈដែលរដ្ឋ Sarawak នឹងបន្តអនុវត្ត CMCO ពីថ្ងៃទី១៣ ដល់ទី២៦ ខែមេសាខាងមុខនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner