ប្រមុខអង្គការ WHO ព្រមានថា ការរាតត្បាតនៃជំងឺ Covid-19 នៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និយាយថា ភាពច្របូកច្របល់ និងភាពមិនពេញចិត្តក្នុងការដោះស្រាយវិបត្តិ Covid-19 មានន័យថា រោគរាតត្បាតនេះនៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់ ប៉ុន្តែវាអាចគ្រប់គ្រងបានក្នុងរយៈពេលប៉ុន្មានខែខាងមុខ ជាមួយនឹងវិធានការសុខភាពសាធារណៈសមស្រប ។

ប្រមុខអង្គការ WHO រូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា យើងក៏ចង់ឃើញសង្គម និងសេដ្ឋកិច្ចបើកឡើងវិញ ក៏ដូចជាការធ្វើដំណើរ និងពាណិជ្ជកម្មឡើងវិញផងដែរ ។ លោកបន្ថែមថា ប៉ុន្តែឥឡូវនេះ ផ្នែកសង្គ្រោះបន្ទាន់នៅក្នុងប្រទេសជាច្រើនកំពុងទប់លែងឈ្នះ ហើយប្រជាជនកំពុងតែស្លាប់ ប៉ុន្តែវាអាចចៀសវាងបាន ។

លោក ថេដ្រូស បានសង្កត់ធ្ងន់ថា វីរុស Covid-19 នៅសល់ផ្លូវវែងឆ្ងាយទៀត ប៉ុន្តែយើងមានហេតុផលជាច្រើនសម្រាប់សុទិដ្ឋិនិយម លោកថា ការធ្លាក់ចុះនៃករណីឆ្លង និងការស្លាប់ ក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំនេះបានបង្ហាញថា វីរុសដ៏កាចសាហាវមួយនេះ និងការបំប្លែងខ្លួនរបស់វា អាចបញ្ឈប់បាន ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner