សិស្សសាលាម្នាក់ស្លាប់ និងប៉ូលិសម្នាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅរដ្ឋ ធិនណែសស៊ី របស់សហរដ្ឋអាមេរិក

អាមេរិក៖ ប៉ូលិសបានបើកការបាញ់តបតទៅលើសិស្សវិទ្យាល័យម្នាក់ បណ្តាលឲ្យស្លាប់នៅឯវិទ្យាល័យមួយក្នុងទីក្រុងណក់ស៍វីល (Knoxville) រដ្ឋធិនណែសស៊ី (Tennessee) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីសិស្សសាលារូបនោះ បានបើកការបាញ់ប្រហារមកលើប៉ូលិសមុន ។

បើតាមមន្រ្តីប៉ូលិសអាមេរិក ពួកបានទទួលសេចក្តីរាយការណ៍ថា មានខ្មាន់កាំភ្លើងនៅក្នុងសាលារៀន និងកំពុងលាក់ខ្លួនក្នុងបន្ទប់ទឹក ។ បន្ទាប់មកពីពេលប៉ូលិសចូលទៅដល់ ខ្មាន់កាំភ្លើងដែលក្រោយមកត្រូវបានគេស្គាល់ថា ជាសិស្សសាលានោះ បានបាញ់ប៉ុន្មានគ្រាប់មុនមកលើប៉ូលិស ហើយប៉ូលិសក៏បានបាញ់តបតវិញ បណ្តាលឲ្យសិស្សរូបនោះស្លាប់នៅនឹងកន្លែង ។

នៅក្នុងករណីបាញ់ប្រហារនោះ ប៉ូលិសម្នាក់បានទទួលរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុង ណក់ស៍វីល ។ ការបាញ់ប្រហារខាងលើនេះបានកើតឡើង នៅឯវិទ្យាល័យមួយមានឈ្មោះថា អូស្ទីន អ៊ីសត៍ ម៉ាកណេត (Austin-East Magnet) ស្ថិតភាគខាងកើតទីក្រុង ណក់ស៍វីល ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner