ជារៀងរាល់សប្តាហ៍ កាកសំណល់ចង្កឹះចំនួន ១សែនដើម ត្រូវបានយកមកកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗដូចជាធ្នើរ កូនតុ ជ្រុញ និងគ្រឿងសង្ហារឹមផ្សេងៗ

អត្ថបទដោយ៖
AMS OneMinute

គេប្រើប្រាស់ម៉ាស៊ីនតម្រៀបវា ហើយជ្រលក់ក្នុងជ័រទឹក រួចដាក់ចូលឡរយៈពេល ៥ម៉ោង ដើម្បីសម្លាប់មេរោគ។ បន្ទាប់មក គេបង្ហាប់បន្ទះចង្កឹះនោះ ដើម្បីចេញជាបន្ទះឈើដែលអាចយកមកប៉ូលា និងកាត់ចេញជារូបរាង។

ចង្កឹះទាំងនោះ ប្រមូលមកពីភោជនីយដ្ឋានជាង ៣០០កន្លែងនៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា ដោយក្រុមហ៊ុន “ChopValue”។ តាំងពីឆ្នាំ២០១៦មក ក្រុមហ៊ុននេះកែច្នៃចង្កឹះបានជាង ៣៣លានដើម ដែលរួមចំណែកកាត់បន្ថយសំរាម និងជំរុញសេដ្ឋកិច្ចជាតិ។

ប្រភព៖ Business Insider

ads banner