អ៊ីរ៉ង់ព្រមានសងសឹកវិញ ខណៈចោទប្រកាន់អ៊ីស្រាអែលថា បានវាយប្រហាររោងចក្រនុយក្លេអ៊ែរបស់ប្រទេសខ្លួន

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះបានចោទប្រកាន់ប្រទេសអ៊ីស្រាអែលចំពោះអ្វីដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ហៅថា ការវាយប្រហារភេរវកម្មមួយទៅលើទីតាំងនុយក្លេអ៊ែរ ណាតាន (Natanz) របស់ខ្លួន និងបានប្តេជ្ញាសងសឹកវិញ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ចាវ៉ាត ហ្សារីហ្វ ត្រូវបានទូរទស្សន៍រដ្ឋដកស្រង់សម្តីចុះផ្សាយថា ពួកហ្ស៊ីយ៉ូនីស (អ៊ីស្រាអែល) ចង់ចាត់វិធានការណ៍សងសឹកចំពោះចំណាត់ការរបស់អ៊ីរ៉ង់ ដើម្បីទទួលបានការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។ លោក ហ្សារីហ្វ បានគូសបញ្ជាក់ថា ពួកហ្ស៊ីយ៉ូនីស (Zionists) ចង់សងសឹក ដោយសារតែការរីកចំរើនទៅមុខរបស់យើងនៅក្នុងការដកទណ្ឌកម្ម… យើងនឹងមិនធ្លាក់ក្នុងអន្ទាក់របស់ពួកគេទេ… យើងនឹងមិនអនុញ្ញាតអោយមានរឿងបែបនេះ ប៉ះពាល់ដល់កិច្ចចរចានុយក្លេអ៊ែរឡើយ… ប៉ុន្តែយើងនឹងសងសឹកប្រឆាំងពួកហ្ស៊ីយ៉ូនិស(អ៊ីស្រាអែល) ។

គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ ណាតាន របស់អ៊ីរ៉ង់ បានរងការវាយប្រហារតាមអ៊ីនធើណិត នៅមួយថ្ងៃក្រោយពីរដ្ឋាភិបាលទីក្រុងតេអេរ៉ង់បញ្ចេញអោយដឹងអំពីម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មីនៅទីនោះ ។ ដោយឡែកទីភ្នាក់ងារបរមាណូអ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា រោងចក្រ ណាតាន បានរងការវាយប្រហារភេរវកម្ម នៅប៉ុន្មានម៉ោងក្រោយពីខ្លួនបាននិយាយថា មានឧបទ្ទវហេតុបណ្តាលអោយដាច់ចរន្តអគ្គិសនីនៅទីនោះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner