លោក Tuchel បង្ហាញការជឿជាក់ថា ក្រុម Chelsea មានសមត្ថភាពឈ្នះ Champions League

គ្រូបង្វឹកក្រុមតោខៀវ លោក Thomas Tuchel បង្ហាញការជឿជាក់ថា ក្រុម Chelsea មានសមត្ថភាពឈ្នះ Champions League នៅរដូវកាលនេះ ។ ដោយនៅវគ្គ៨ក្រុមចុងក្រោយនេះ ក្រុម Chelsea មានប្រៀបច្រើន ដោយឈ្នះជើងទី១ ២-០ លើក្រុម Porto ។ ខណៈការប្រកួតជើងទី២ នឹងត្រូវប្រកួតនារាត្រីថ្ងៃទី១៣ ខែមេសានេះ ។


អតីតគ្រូបង្វឹក PSG ជឿជាក់ថា កីឡាករ និងក្លឹបរបស់គាត់នៅតែជាបេក្ខភាព ឈ្នះ Champions League រដូវកាលនេះ ។ លោក Tuchel បន្ថែមថា កីឡាករសំខាន់របស់ក្លឹបសិតតែមិនមានបញ្ហារបួសនោះទេ ម្យ៉ាងទៀតពួកគេបានត្រៀមខ្លួនរួចហើយសម្រាប់រដូវកាលដ៏អស្ចារ្យនេះ ។


គួរបញ្ជាក់ថា សម្រាប់ពាននៅអង់គ្លេស ក្រុម Chelsea បាត់បង់ឪកាសហើយខណៈដាច់ពិន្ទុបីក្រុមកំពូលតារា Man City ២៣ពិន្ទុ តែមានឪកាសដណ្តើមកៅអីលេងក្របខណ្ឌ Champions League នៅរដូវកាលក្រោយ ។ រីឯពាន F A Cup ក្រុមតោខៀវ Chelsea ត្រូវប៉ះ ក្រុម Man City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner