កម្ពុជាប្រមូលពន្ធគយ រយៈពេលត្រីមាសទី១ដើមឆ្នាំ២០២១នេះ បានជាង៦១៤លានដុល្លារអាមេរិក

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ក្នុងខែមីនាឆ្នាំ២០២១ កម្ពុជាប្រមូលពន្ធគយបាន៨៥៥,៩ប៊ីលានរៀល ស្មើនឹង២១១លាន៣សែនដុល្លារអាមេរិក ដែលថយចុះ៤,៧% បើធៀបទៅនឹងខែមីនាឆ្នាំ២០២០។ ដោយឡែកចំណូលពន្ធគយដែលប្រមូលបានក្នុងត្រីមាសទី១ដើមឆ្នាំ២០២១ មានចំនួន២ពាន់៤៨៩ប៊ីលាន៨០០លានរៀល ស្មើនឹង៦១៤លាន៨សសែនដុល្លារអាមេរិក បានថយចុះ១៥%២% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងទៀតថា ចំណូលប្រចាំត្រីមាសទី១ឆ្នាំ២០២១នេះ បើគិតតាមប្រភេទពន្ធ និងអាករនោះ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន៩៣០ប៊ីលាន៧០០លានរៀល ត្រូវជាប្រមាណ៣៧,៤% នៃចំណូលសរុប, អាករពិសេសមាន៩៥៨ប៊ីលានរៀលត្រូវជា៣៨,៥%នៃចំណូលសរុប, ពន្ធគយមាន៤៤៣ប៊ីលាន៥០០លានរៀល ត្រូវជា១៧,៨%នៃសចំណូលសរុប, អាករបន្ថែមលើប្រេងមាន១០៧ប៊ីលាន៧០០លានរៀល, និងការនាំចេញ និងកម្រៃផ្សេងៗមាន៥១ប៊ីលានរៀល។

បើគិតតាមក្រុមទំនិញវិញ មានចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន១ពាន់៨០ប៊ីលាន៣០០លានរៀល ដែលគ្របដណ្ដប់៤៣,៥%នៃចំណូលសរុប, ទំនិញចម្រុះមាន៦៨២ប៊ីលាន៣០០លានរៀលត្រូវជា២៧,៤%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន៥៦៨ប៊ីលាន៣០០លានរៀល ស្មើនឹង២២,៨%នៃចំណូលសរុប និងសម្ភារៈសំណាង និងកម្រៃផ្សេងៗមានចំនួន១៥៥ប៊ីលាន៩០០លានរៀលស្មើនឹង៦,៣%នៃចំណូលសរុប។ ចំពោះតួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងត្រីមានទី១ដើមឆ្នាំ២០២១ គឺការនាំចេញផលិតផលកាត់ដេរមានចំនួន២ពាន់៥២៧លាន១សែន៩ម៉ែនដុល្លារអាមេរិក ថយចុះ១៤៥លាន៥សែន១ម៉ឺនដុល្លារអាមេរិកស្មើនឹង៥,៤៤%។

ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន៨៨៧លាន៦សែន៨ម៉ឺនដុល្លារអាមេរិ ពពោលគឺកើនឡើងប្រមាណ៣០០លាន៩សែន៣ម៉ឺនដុល្លារអាមេរិក។ ការនាំចេញផលិតផលកសិកម្មមានចំនួន១ពាន់១៤លាន១សែន២ម៉ឺនដុល្លារអាមេរិក កើនឡើងប្រមាណ៤១៨លាន៨សែន៤ម៉ឺនដុល្លារអាមេរិក៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner