ថៃ​ច្រានចោល​ការរិះគន់​ដែល​ថា​ ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​និង​ ​Sin​o​v​a​c ​គ្មាន​ប្រសិទ្ធិភាព​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ​ ​លោក​ ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បាន​ច្រានចោល​ការរិះគន់​នានា​ដែល​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​កំពុង​ចាក់​ជូន​ពលរដ្ឋ​ក្នុង​ប្រទេស​គ្មាន​ប្រសិទ្ធិភាព​ ​ខណៈ​ដែល​ថៃ​កំពុង​ចាក់វ៉ាក់សាំង​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​វ៉ាក់សាំង​ចិន​ ​Sin​o​v​a​c ជូនពលរដ្ឋ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ថៃ​ ​T​h​e​ ​Nation​ ​នា​ថ្ងៃ​ទី​១​៣​ ​មេសា​នេះ​។​

​លោក​រដ្ឋមន្ត្រី​ថៃ​បាន​លើ​ឡើង​កាល​ពីម្សិលមិញ​ថា​ ​បើ​តាម​អ្នកជំនាញ​ ​បើ​ទោះបីជា​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​និង​ ​Sin​o​v​a​c ​ប្រហែលជា​មិន​អាច​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វី​ដ​១​៩​បាន​ទំាំ​ង​អស់​ក៏ដោយ​ ​ប៉ុន្តែ​វ៉ាក់សាំង​ទាំងពីរ​នេះ​អាច​ជួយ​ទប់​ស្កាត់​កុំឲ្យ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ ​និង​មិន​ឲ្យ​ស្លាប់​បាន​ ​ប្រសិនបើ​អ្នក​ចាក់​រួច​ឆ្លង​ជំងឺ​នោះ​។

លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​បែប​នេះ​ ​ដើម្បី​ឆ្លើយតបនឹង​ការរិះគន់​របស់​អ្នកនយោបាយ​មួយ​ចំនួន​ដែល​ថា​ ​វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​បាន​ទិញ​គឺ​គ្មាន​ប្រសិទ្ធិភាព​ ​ដោយ​លោក​ថា​ ​ការរិះគន់​បែប​នេះ​បង្ក​ឲ្យ​មានការ​យល់​ខុស​ដល់​សាធារណជន​។​ ​លោក​បញ្ជាក់​ថា​ ​ការរិះគន់​នេះ​ក៏​បង្ក​ការ​រំខាន​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ថៃ​គ្រប់រូប​ ក្នុង​ឆ្នាំ​២​០​២​១​នេះ​ដែរ​។​

​ជា​ការ​កត់​សម្គាល់​ ​ការរិះគន់​ពី​ភាព​គ្មាន​ប្រសិទ្ធិភាព​នៃ​វ៉ាក់សាំង​បាន​កើតឡើង​ ​ខណៈ​ដែល​ថៃ​កំពុង​ផ្ទុះ​រលក​ទី​៣​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​នោះ​ ​បី​ថ្ងៃ​ជាប់គ្នា​ ​ចុងក្រោយ​នេះ​ ​សុទ្ធតែ​ឆ្លង​ជិត​១​ពាន់​នាក់​ ​ក្នុង​១​ថ្ងៃ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner