រយៈពេល៧ថ្ងៃការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ-និយោជិតបានចំនួនជាង ៦៥ ០០០នាក់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ក្នុងរយៈពេល៧ថ្ងៃពោលគឺចាប់ពីថ្ងៃទី៧-១៣ ខែ មេសាឆ្នាំ២០២១ នេះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អនកម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន ៦៥ ៨២៣នាក់ហើយ។

តាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនបងប្អូនកម្មករ-និយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៤ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ១៤ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ក-លទ្ធផលក្នុងថ្ងៃទី១៣ ខែមេសា

-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៤ ៤២៦នាក់ (បរទេសចំនួន ៥៣២នាក់)

-ចាក់បានចំនួន ១៣ ៩៩០នាក់ (បរទេសចំនួន ៥៣២នាក់ )

-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៣៦នាក់ (បរទេសចំនួន ០នាក់)។

ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ

-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៦៨ ១១៩នាក់ (បរទេសចំនួន ២ ៦២៨នាក់ )

-ចាក់បានចំនួន ៦៥ ៨២៣នាក់ (បរទេសចំនួន ២ ៦០៨នាក់ )

-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ២ ២៩៦នាក់ (បរទេសចំនួន ២០នាក់ )។

បើតាមសេចក្តីជូនដំណឹងខាងលើនេះបានឱ្យដឹងបន្ថែមថាអនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាម រោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀតផងដែរ៕ដោយ៖ដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner