ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់ ៤ពាន់១៦០ (Video Inside)

រាជធានីភ្នំពេញ នៅតែមានការឆ្លងខ្លាំងជាងគេក្នុងសហគមន៍ដដែលក្នុងរយៈពេល២៤ម៉ោងដែលមានការ ឆ្លងក្នុងរាជធានីនិងខេត្តចំនួន៩។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍ថ្ងៃនេះសរុប១៧៨ករណី, រាជធានីភ្នំពេញ មានការឆ្លង១៤០ករណី, ចំណែកខេត្តស្វាយរៀងមាន ចំនួន១៤ករណី, ខេត្ត ព្រះសីហនុមានចំនួន៨ករណី, ខេត្តព្រៃវែងមានចំនួន ៦ករណី, ខេត្តសៀមរាបមានចំនួន ៤ករណី, ខេត្តកណ្ដាលមានចំនួន ៣ករណី, ខេត្តតាកែវ មានចំនួន១ករណី, ខេត្តក្រចេះមានចំនួន ១ករណី, និង ខេត្តព្រះវិហារ ចំនួន១ករណី។ ខេត្តព្រះវិហារគឺជាខេត្ត ដែលមានការឆ្លងចូលលើកដំបូងក្នុងសហគមន៍ចាប់តាំងពីកម្ពុជាមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក។ ការឆ្លងលើកដំបូងក្នុងខេត្តព្រះវិហារនេះ បានកើតលើស្ត្រីអាយុ២៩ឆ្នាំរស់នៅសង្កាត់ពោធិ៍ នៃក្រុងត្បែងមានជ័យ ។

ការក្នុងឆ្លងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងលើជនជាតិខ្មែរចំនួន១៧៦នាក់, លើជន ជាតិឥណ្ឌូនេស៊ីម្នាក់, និងលើជនជាតិបារាំងម្នាក់។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់៤ពាន់១៦០នាក់ហើយ។

យោងតាមក្រសួងសុខាភិបាល ខេត្តនិងរាជធានីដែលរងការ ឆ្លង ចូលក្នុងសហគមន៍កិតមកទល់នឹងពេលនេះ មានចំនួន២១ខេត្តនិងរាជធានីហើយ ក្នុងនោះរួមមានភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះ សីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្តបាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង,ខេត្តពោធិ៍សាត់, ខេត្តប៉ៃលិន, ខេត្តក្រចេះនិងខេត្តព្រះវិហារ។ បច្ចុប្បន្ន មានខេត្តតែចំនួន៤ទៀត តែប៉ុណ្ណោះដែលមិនទាន់មានសេចក្តីរាយការណ៍អំពីករណីឆ្លងចូលក្នុងសហគមន៍។ ខេត្តទាំង៤ដែលមិនទាន់ ឆ្លងចូលនោះគឺខេត្តមណ្ឌលគីរី, រតនគិរី, ស្ទឹងត្រែងនិងខេត្តឧត្តរមានជ័យ។

https://www.youtube.com/watch?v=YGaGJYT4F3I
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner