មជ្ឈមណ្ឌលកោះពេជ្រ ក្លាយជាកន្លែងព្យាបាលកូវីដ១៩ ក្រោយការរៀបចំយ៉ាងសកម្ម (Video Inside)

អាគារមួយចំនួននៅមជ្ឈមណ្ឌលកោះពេជ្រ ត្រូវបានរៀបចំជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ១៩ ក្រោមការរៀបចំយ៉ាងសកម្ម និងយកចិត្តទុកដាក់រយៈពេល៨០ម៉ោង។ មជ្ឈមណ្ឌលថ្មីសម្រាប់ព្យាបាលកូវីដ១៩នេះ បានដាក់គ្រែចំនួន១ពាន់៨០០គ្រែ។ ហ្វេសប៊ុករបស់ ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនៅតាម តំបន់ ចត្តាឡីស័ក លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ មេសា ឆ្នាំ២០២១ បានសរសេរថាដោយសារការកើនឡើងជា គំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺ កូវីដ-១៩ ដើម្បី ខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺ កូវីដ-១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការ ងាររៀបចំមណ្ឌលកោះពេជ្រក្នុងរយៈពេល៨០ម៉ោង ក្លាយជាមជ្ឈមណ្ឌលថ្មីសម្រាប់ព្យាបាលកូវីដ១៩នោះ។ កំណើនកាន់តែខ្ពស់នៃអ្នកឆ្លងជំងឺកូវីដ-១៩ជាពិសេសនៅក្នុងរាជធានី, កន្លែងមួយចំនួនត្រូវបានរាជរដ្ឋាភិបាល បានប្រើប្រាស់ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល រួមមានអគារម៉ូឌែន២នៅចាក់អង្រែ, វិទ្យាល័យ ជាស៊ីមសាមគ្គី និងសាលាអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុងផងដែរ។

https://www.youtube.com/watch?v=CJNnz8Q-qGQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner