ការឆ្លងនៅព្រៃវែង៨ករណី គឺដោយសារមានជនល្មើសនឹងបំរាមធ្វើដំណើរឆ្លងកាត់រាជធានីនិងខេត្ត (Video Inside)

ខេត្តព្រៃវែងដែលមានការឆ្លង៦ករណីនៅថ្ងៃនេះ ត្រូវបានគេបន្ទោសថា គឺដោយសារតែមានជនល្មើសបម្រាមចំ នួន៦នាក់ ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញនិងមកពីខេត្តព្រះសីហនុ។ រាជធានីភ្នំពេញនិងខេត្តព្រះសីហនុ គឺជាតំបន់ដែលមានការផ្ទុះឆ្លងខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ បំរាមធ្វើដំណើរឆ្លងកាត់ខេត្តនិងរាជធានីកាលពីថ្ងៃទី៧មេសា និងបំរាមនោះ មានរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃ ទី ២០មេសា។ 

អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានសរសេរបញ្ជាក់នៅយប់ថ្ងៃទី១២មេសាថា មនុស្ស៦ នាក់ដែលល្មើសនឹងបំរាមធ្វើដំណើរឆ្លងកាត់រាជធានីនិងខេត្តនោះ គឺ៥នាក់មកពីភ្នំពេញ និងម្នាក់ទៀតមកពីខេត្ត ព្រះសីហនុ។

មនុស្សទាំង៦នាក់នោះ ត្រូវបានគេបញ្ចេញអត្តសញ្ញាណដែលក្នុងនោះរួមមានទាំងទារិកាអាយុ៧ខែផងដែរ។ មនុស្សទាំង៦ដែលឆ្លងកូវីដ១៩ដែលមកពីរាជធានីនិងខេត្តព្រះសីហនុនោះ គឺមាន២នាក់នៅភូមិស្វាយពក, ឃុំ ស្ពឺក នៃស្រុកបាភ្នំ។ ម្នាក់នៅភូមិទីតាងើយ, ឃុំរោងដំរី, ស្រុក បាភ្នំ។ ម្នាក់នៅភូមិព្រៃប្រង់, ឃុំស្ពឺខ នៃស្រុកបាភ្នំ ។ ម្នាក់ នៅភូមិមេសាង, ឃុំព្រៃរំដេង នៃស្រុក មេសាង, និងម្នាក់ទៀតនៅភូមិកណ្តាល, ឃុំឈើកាច់ នៃស្រុក បា ភ្នំ។

បទមិនគោរពវិធានការរដ្ឋបាលយោងតាមច្បាប់, មាត្រា១០បានចែងថាការមិនគោរពវិធានការរដ្ឋបាល ត្រូវ ផ្តន្ទាទោសជាពិន័យអន្តរការណ៍ពីមួយលានដល់៥លានរៀល។ មាត្រាដដែលបានសរសេរថាត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ១០លានរៀលបើសិនបណ្តាលឲ្យមាន ការចម្លង ជម្ងឺកូវីដដល់អ្នកដទៃ។ មាត្រា ដដែលបន្តទៀតថាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិង ពិន័យជា ប្រាក់ពី៥លានទៅ២០លានរៀល បើបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី ក្រោយសេចក្តីរាយការណ៍អំពីបទល្មើសនោះ បានដាក់បញ្ជា ដល់សមត្ថកិច្ចក្រោមបង្គាប់ ត្រូវចាត់វិធានការរឹតបន្តឹង បន្ថែមទៀតដើម្បីរារាំងចំពោះអ្នកល្មើសបំរាមដោយគ្មាន ការយោគយល់ជាដាច់ខាត។

https://www.youtube.com/watch?v=6YWxJd19PTo
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner