អនុគណៈកម្មការកូវីដ១៩ ស្វែងរកអ្នកចូលធនាគារ ABA នៅក្បែរស្ថានីយ៍រថភ្លើង (Video Inside)

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យអ្នកដែលធ្លាប់ទៅធនាគារ ABA ក្បែរស្ថានីយរថភ្លើង ក្នុងរាជធានីត្រូវប្រញាប់ទៅធ្វើតេស្ដ។ ធនាគារ ABA ក្បែរស្ថានីយរថភ្លើង គឺជាទីតាំងដែលស្ថិតនៅ ផ្លូវអាស៊ាន សង្កាត់ស្រះចក នៃខណ្ឌដូនពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បាន ជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងធនាគារ ABA ក្បែរស្ថានីយ៍រថភ្លើង នោះរវាងពីម៉ោង៣និង២១នាទីដល់ម៉ោង៣និង៣៧នាទីរសៀល ថ្ងៃទី៣១មីនាឆ្នាំ២០២១។

អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ សាខាធនាគារនោះ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

https://www.youtube.com/watch?v=Xv1iOJGVm2Y
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner