ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន៩ម៉ឺននាក់, ដូសទី២ បាន២៧១,៧២៥ (Video Inside)

ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងដូសលើកទី១ មានចំនួន៨ម៉ឺន១ពាន់២០៦នាក់ ដែលនាំឲ្យចំនួនមនុស្សដែលទទួលបាន ការចាក់វ៉ាក់សាំងដូសលើកទី១ សរុបកើនជាង ១លាន៩ម៉ឺននាក់ហើយ។ យោងតាមក្រសួងសុខាភិបាល រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនមនុស្សដែល ទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ មានចំនួន៣ពាន់៧៤៥នាក់ ។ កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់ សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១ដែលការចាក់នៅថ្ងៃដំបូងនោះ រួមមានទាំងពលរដ្ឋស៊ីវិលនិងកងកម្លាំង ប្រដាប់អាវុធ។ វ៉ាក់សាំងដែលកម្ពុជាបានទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូ ហ្វាម,  វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca ។  

គិតត្រឹមថ្ងៃទី ១២មេ សា ការចាក់វ៉ាក់សាំងក្នុងដូស លើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន៨៥ម៉ឺន៧៩៨នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១៤ម៉ឺន៣ពាន់៩០២នាក់។ ពីខាងក្រសួងការពារជាតិនោះ វិញ ចំនួន អ្នកបានចាក់ដូសទីមួយបានកើន ដល់២៤ ម៉ឺន៩ពាន់១៣នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន ១២ម៉ឺន៧ពាន់៨២៣នាក់។

បើគិតសរុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១២មេសា ទាំងស៊ីវិលនិងយោធា មានចំនួន១លាន៩ម៉ឺន៩ពាន់៨១១នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប២៧ ម៉ឺន១ពាន់៧២៥នាក់។

https://www.youtube.com/watch?v=5DTrOaI9IhQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner