កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំង ដល់ជនបរទេស និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល (Video Inside)

កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ទាំងជនបរទេស និង ជនជាតិខ្មែរផងដែរចាប់ផ្តើមពីថ្ងៃអង្គារនេះទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់ អង្គការមិនមែនរដ្ឋាភិបាលបរទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ 

ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអង្គការមិនមែនរដ្ឋាភិបាលនោះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលមានអាសយ ដ្ឋានលេខ ៣១A វិថីបារាំង, សង្កាត់ស្រះចក, ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសរួចមកហើយថា កម្ពុជានឹងរៀបចំវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ រួមទាំងជនបរទេសរស់នៅនិងធ្វើការដោយស្របច្បាប់ក្នុងប្រទេសកម្ពុជា ក៏ទទួលបានវ៉ាក់សាំងដោយ ឥតគិតថ្លៃផងដែរ។

https://www.youtube.com/watch?v=gJNweoKpByQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner