ខេត្តកណ្ដាល ដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល១សប្ដាហ៏ (Video Inside)

រដ្ឋបាលខេត្តកណ្ដាល បានប្រកាសដាក់ចេញវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន រយៈពេលមួយសប្តាហ៍ចាប់ពី ថ្ងៃទី១២មេសាដល់ថ្ងៃទី១៨មេសាឆ្នាំ២០២១ ដើម្បីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ វិធានការនោះ តម្រូវឲ្យផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅគ្រប់ផ្សាររដ្ឋ, ផ្សារទំនើប, ផ្សារម៉ាតនិងកន្លែង នានាតាមតូបនិងស្តង់លក់គ្រប់កន្លែង។

រដ្ឋបាលខេត្តកណ្ដាល នៅជាមួយគ្នានេះ នៅបានប្រកាសផ្អាកជា បណ្ដោះអាសន្ននូវអាជីវកម្មភោជនីយដ្ឋាន, អាហារដ្ឋាន, តូបអាហារ ហាងភេស ជ្ជៈ, ហាងកាហ្វេ និងអាជីវកម្ម ផ្នែកអាហារ, ភេសជ្ជៈគ្រប់ប្រភេទដែលទទួលអតិថិជនឲ្យចូលទទួលទានខាងក្នុងបរិវេណទីតាំងអាជីវកម្មទាំង នោះ ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន។

រដ្ឋបាលខេត្តកណ្ដាលបានព្រមានចំពោះបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារសេចក្ដីសម្រេចនោះ ដែលនឹងត្រូវទទួលទោសដូចមាន កំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

https://www.youtube.com/watch?v=MByrNKZ4qiw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner